កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣១៣៤២២-១២៤៨២៥៧) បានចូលរួមដោះលែងសត្វព្រៃអោយចូលក្នុងអូរធម្មជាតិវិញ នៅថ្ងៃទី ១៥ មិថុនា រួមមាន:
-សត្វកន្ធាយអាស៊ីចំនួន ០៦ក្បាល ទម្ងន់ ០៣គីឡូក្រាម
-សត្វអណ្តើកទឹកភ្នំក្រវាញ ចំនួន ០៧ក្បាលទម្ងន់ ៣.៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ៕