នៅថ្ងៃទី ២០ មិថុនា បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អគារគ្រប់ប្រភេទភូមិសាស្រ្តខេត្តសៀមរាបសរុប ចំនួន៣ទីតាំង៖
១.គម្រោងស្នើសុំសាងសង់ អគារផ្ទះល្វែង មានចំនួន ០២អគារ មានជាន់ផ្ទាល់ដី ជាន់ទី១-២-៣-៤-៥ និងដំបូលប្រក់ក្បឿង របស់នាង សុភាព ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
២.គម្រោងស្នើសុំសាងសង់ សាលាអនុវិទ្យាល័យក្របីរៀល ជាអគារចាស់ ០១ជាន់ផ្ទាល់ដី រុះរើសាងសង់ឡើងវិញ ទៅជាអគារកំពស់៣ជាន់ មានចំនួន ០១អគារ មានជាន់ផ្ទាល់ដី ជាន់ទី១-២ និងដំបូលប្រក់ក្បឿង របស់លោក សេក សិត(នាយកសាលាអនុវិទ្យាល័យក្របីរៀល) ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប។
៣-គម្រោងស្នើសុំសាងសង់ អគារធនាគារ មានជាន់ក្រោមដី ជាន់ផ្ទាល់ដី ជាន់ឡៅតឿ ជាន់ទី១-២ និងដំបូលប្រក់សង័្កសី របស់លោក សំ អាង និងនាង ឈុន លាង (ប្តី-ប្រពន្ធ) ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៕\