ដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មន្ដ្រីឧទ្យានុរក្សចំនួន០១នាក់ នឹងកម្លំាងសឹករងស្រុកសង្គមថ្មីចំនួន០៤នាក់ បានចុះល្បាតដល់ចំណុចភ្នំ១រយដែលមានលេខនិយាមកា(៤៤៧៨០៦.១៥០១២៣៤) បានជួបជនសង្ស័យកំពុង ឈូសឆាយរុករានដីព្រៃ យកធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ ដោយប្រើប្រាស់ត្រាក់ទ័រចំនួន០១គ្រឿងម៉ាក គូបូតា M១០៨ ។ ម្ចាស់ត្រាក់ទ័រពេលបានឃើញកម្លាំងល្បាតចុះដល់ ក៍ចុះរត់គេចខ្លួនបាត់ ស្ថិតនៅភូមិសាស្រ្ត ភូមិ ស្រយង់ត្បូង ឃុំ ស្រយង់ ស្រុក គូលែន ខេត្ត ព្រះវិហារ។
+ វត្ថុតាង បានធ្វើការដកហូតយកមករក្សាទុកនៅ ស្នាក់ការ ថ្មគ្រោង ដែរស្ថិតនៅ ភូមិ ម្រេច ឃុំ ស្រយង់ ស្រុក គូលែន ខេត្តព្រះវិហារ ៕