នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្ស ស្នាក់ការភ្នំអណ្ដូង និងកំលាំងយោធា អង្គភាពប្រតិបត្តិការសឹករង ស្រុកអន្លង់វែង ចំនួន៧នាក់ ជាក្រុមការងារចុះបង្រ្កាបបទល្មើសមកប្រចាំការនៅស្នាក់ការភ្នំអណ្ដូង និងគណៈកម្មការសហគមន៍ ចំនួន ៥ នាក់ បាន ចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដល់ចំណុច ចុងប្រទ្បាយក្រុមការងារបានបន្តល្បាត ដល់ចំណុចកោះខ្លុង បានណែនាំដល់ប្រជាពលរដ្ឋដែលគាត់មករកត្រី មកពីភូមិរហាល និង ភូមិអាតោ ឲ្យគាត់ត្រឡប់ទៅផ្ទះវិញនឹងមិនឲ្យគាត់ចូលមកថ្ងៃក្រោយទៀត ព្រោះតំបន់នោះគឺជាតំបន់អភិរក្សពូជត្រី ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ៕