លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន និងលោក យូ គឹមឡេង ប្រធានការិយាល័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមអនុក្រឹត្យលេខ: ១៧៤ អនក្រ.បក ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ។
កិច្ចប្រជុំនេះធ្វើឡើងនៅវត្តកំពង់ស្រឡៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ អាជ្ញាធរភូមិ ឃុំ បុគ្គលិកអង្គការរីខូហ្វ គណៈកម្មការ និងសមាជិកសហគមន៍ប្រមាណជា ២៥នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំ ទាំងអាជ្ញាធរ និងសហគមន៍ ស្នើសុំឲ្យក្រុមការងារជួយរៀបចំនីតិវិធីផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលបំណងបន្តការពារព្រៃសហគមន៍ ឲ្យមាននិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ៕