តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ បានសហការជាមួយសហគមន៍ព្រៃធំ ចុះល្បាតដល់ចំណុចត្រកួនទែក UTM0447092-1468602 ស្ថិតនៅក្នុងភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ដោយបានជួបប្រទះករណីកាប់រុករាន ឆ្ការ ដុតដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ ១កន្លែង លើទំហំផ្ទៃដីប្រមាណជា១ហិកតា ដែលបង្កឡើងដោយអញ្ញាតជន (រត់គេចខ្លួនមុនពេលកម្លាំងល្បាតចូលទៅដល់ទីតាំងកើតហេតុ) និងបន្សល់ទុកនូវវត្ថុតាង មាន គោយន្ដកន្រ្ដៃម៉ាកស៊ីនធ័រ ពណ៌ក្រហមចំនួន០១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង, អាគុយម៉ាកNSចំនួន០១គ្រឿង, កាំបិតខ្វែវ០១។
មន្រ្ដីជំនាញបានកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងដកហូតវត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រោង ៕