នៅថ្ងៃទី ២៥ មិថុនា លោកអនុប្រធានការិយាល័យ បានដឹកនាំ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ចំនួន០៣នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន០១នាក់ យោធាផ្នែកសឹករងស្រុកឆែប ចំនួន០៥នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុចប្រឡាយពូន អូរកាប៉ុក អូរសន្រ្ទោស និយាមកាលេខ ៥៣៦៦៥៨-១៥៥៩៩៨១ ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅថ្ងៃដដែល មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ចំនួន០៣នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ សហការណ៍ជាមួយ យោធាផ្នែកសឹករងស្រុកឆែប ចំនួន០៨នាក់ ដឹកនាំដោយលោក ឆៅ ហន មេបញ្ជាការយោធាទិសកំពង់ស្រឡៅ ចុះល្បាតចំណុច ភ្នំបារាយណ៍ និយាមកាលេខ ៥៧២៧០៤-១៥៥៥៧៤០ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានដកបំផ្លាញចោលដើមចន្ទី ចំនួន៣៣៨ដើម និង រុះរើខ្ទម ចំនួន០១ខ្ទម ៕