ថ្ងៃទី ២៦ មិថុនា ការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០៤លើក ដែលគិតជាមន្រ្តីសរុបចំនួន ២១នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ចំណុចខាងលើរមណីយដ្ឋានកតាដា និយាមកា៤០១៤៦៧/១១៨០៧២០.ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ប្រទះឃើញសន្និធិផល(ឈើអារ)ដោយគ្មានការអនុញ្ញាត ចំនួន២៨សន្លឹក ស្នើនឹង ១.០៨៩ម៉ែត្រត្រីគុណ ។ ក្រោយមកក្រុមការងារបានប្រមូលយកមករក្សាទុកនៅការិយាល័យឧទ្យានជាតិ ដើម្បីបន្តនីតិវិធីច្បាប់ ៕