ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ផិត វណ្ណៈ ប្រធានស្នាក់ការស្រែវាល ដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០២រូប សហការជាមួយ កម្លាំងយោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងព្រះវិហារចំនួន០៦រូប ដឹកនាំដោយលោក វ/ឯក ស៊ឹម ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសទន្រ្ទានរានយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។ ចំណុចខ្លោងទ្វារ និយាមកាលេខ (៥៤៦៦២៦-១៥១០៣៨១) ។
លទ្ធផលទទួលបាន៖
ឃាត់បានត្រាក់ទ័រម៉ាកចនឌា ០១គ្រឿង ដែលឈូសឆាយដីព្រៃដោយខុសច្បាប់ (ឈូសឆាយ ភ្ជួរ និងពូនរង) មានទំហំ០.៩២ហិកតា ហើយបានបើករត់គេចទៅភ្ជួរដីស្រែចាស់ ត្រង់និយាមកា(៥៤៥៦៨១-១៥០៩៣៧៧) ។ ទីតាំងខាងលើស្ថិតក្នុងភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕