ថ្ងៃទី ១ ខែកក្កដា តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានដឹកនាំមន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូ៦គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ចុះល្បាតនៅចំណុចខាងកើតត្រពាំងល្ហៀកUTM418543-1541444 ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ដោយ បានប្រទះករណីជនសង្ស័យកំពុងលួចអារកាត់ឈើដោយប្រើរណាយន្ត តែគួរឲ្យស្តាយ ជនសង្ស័យដឹងខ្លួនមុន ក៏រត់គេចខ្លួន បន្សល់ទុកនូវរណាយន្តចំនួន១គ្រឿង ។
កម្លាំងបានកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការអូរប៉ារ៉ា ។
នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកឯណោះវិញ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៥នាក់ ដឹកនាំដោយលោក វិញ វឿន មេបញ្ជាការរងខេត្តសៀមរាប ចុះល្បាតនៅចំណុចតាចាន់UTM445013-1485511 ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៨សន្លឹក ៕