សកម្មភាពរបស់មន្ទីរបរិស្ថានខេត្តព្រៃវែង ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ២០២៤

សកម្មភាពរបស់មន្ទីរបរិស្ថានខេត្តព្រៃវែង ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ២០២៤

១-បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ ២-បាន ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ2023) ជូនមន្ទីរ អង្គភាព និងរដ្ឋបាលខេត្ត ក្រុង នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។...

កម្លាំងដែនជម្រកសត្វព្រៃ ព្រៃឡង់ កំពង់ធំ ចុះល្បាត និងដាក់ស្លាកបម្រាម

កម្លាំងដែនជម្រកសត្វព្រៃ ព្រៃឡង់ កំពង់ធំ ចុះល្បាត និងដាក់ស្លាកបម្រាម

ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្នាក់ការរងដីក្រហមចុះល្បាតដល់តំបន់ទួលតាមេតចំណុច UTM564590-1413562 ត្រពាំងរុ, 565694-1413415 បានដាក់ស្លាកបម្រាមហាមកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន៤ស្លាក ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នាក់ការរងច្រកតោលសហការជាមួយស្នាក់ច្បោះរាក់ចុះល្បាតដល់តំបន់ប្រចក្រចំណុច UTM542103-1453463 ដេករងចាំឃ្លាំមើលជនសង្ស័យកាប់រានទន្ទ្រានដីព្រៃ បានប្រទះឃើញ ជនសង្ស័យកាប់រាន ទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវ កំបិតខ្វែងចំនួន១ដើម ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ...

សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពក្នុងដំណើរការវាយតម្លៃ បរិស្ថានជាយុទ្ធសាស្រ្ត នៅ ខេត្តសៀមរាប

សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពក្នុងដំណើរការវាយតម្លៃ បរិស្ថានជាយុទ្ធសាស្រ្ត នៅ ខេត្តសៀមរាប

ថ្ងៃទី ២៧-២៩ ខែកុម្ភ: ឆ្នាំ២០២៤ លោក លឹម សុមេត មន្ត្រីការិយាល័យគាំពារបរិស្ថាន បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពក្នុងដំណើរការវាយតម្លៃ បរិស្ថានជាយុទ្ធសាស្រ្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ុ ធី អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគោល នយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប៣៦រូប ស្រ្តី ៨រូប នៅសណ្ឋាគារ...

អនុប្រធានមន្ទីរ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត និងដូនស្តើង សហការជាមួយក្រុមការងារទីបញ្ជាការស្រាល ចុះបង្រ្កាបបទល្មើសនេសាទ

អនុប្រធានមន្ទីរ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត និងដូនស្តើង សហការជាមួយក្រុមការងារទីបញ្ជាការស្រាល ចុះបង្រ្កាបបទល្មើសនេសាទ

នៅថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត និងដូនស្តើង សហការជាមួយក្រុមការងារទីបញ្ជាការ ស្រាលដឹកនាំដោយឧត្តមសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធ ចុះល្បាតដល់មាត់ ពាមបាងជាលទ្ធផលរួមមាន របាំងសាច់អួនចំនួន៣របាំងប្រវែង១៨០០ម៉ែត្រ ឡុកចំនួន៦ឡុក លបលូចំនួន ១២លូ...

ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិMJP ចុះល្បាតភូមិសាស្ត្រ ចំការដំឡូង

ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិMJP ចុះល្បាតភូមិសាស្ត្រ ចំការដំឡូង

ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិMJP ចុះល្បាត នៅភូមិសាស្ត្រ ចំការដំឡូង ចំណុច UTMលេខ(0244621/1400369) ក្រុមល្បាតបានធ្វើការវាស់វែងដីព្រៃកាប់រានថ្មីមួយកន្លែង (មិនជួបជនសង្ស័យ)។ ភូមិសាស្ត្រ បឹងខ្យង ចំណុច UTMលេខ(0248115/1399851) មិនជួបសកម្មភាពបទល្មើសអ្វីនោះទេ។

ការិយាល័យគាំពារបរិស្ថានបានចុះធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថាននិងអភិរក្សជីវចម្រុះ តាមសិប្បកម្ម អាជីវកម្ម និងសេវាកម្ម

ការិយាល័យគាំពារបរិស្ថានបានចុះធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថាននិងអភិរក្សជីវចម្រុះ តាមសិប្បកម្ម អាជីវកម្ម និងសេវាកម្ម

ថ្ងៃទី ២៩ខែ កុម្ភៈឆ្នាំ ២០២៤ ក្រុមការងារនៃការិយាល័យគាំពារបរិស្ថានបានចុះធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថាននិងអភិរក្សជីវចម្រុះ តាមសិប្បកម្ម អាជីវកម្ម និងសេវាកម្មក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបងបានចំនួន ០២ទីតាំង៖ ១-អាហារដ្ឋានភូមិអង់ ២-អាហារដ្ឋានពន្លឺត្បូង (ជំរុញអោយធ្វើច្បាប់បន្ត)។

កិច្ចប្រជុំបើកការកំណត់តំបន់ធ្វើការវិនិច្ឆយ័ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសង្កែ ខេត្តបាត់ដំបង

កិច្ចប្រជុំបើកការកំណត់តំបន់ធ្វើការវិនិច្ឆយ័ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសង្កែ ខេត្តបាត់ដំបង

ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុ សុវត្ថាយ ប្រធានការិយាល័យអភិរក្ស បានចូលរួមក្នុងពិធីប្រជុំបើកការកំណត់ តំបន់ធ្វើការវិនិច្ឆយ័ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ផ្តល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលដែលស្ថិតក្នុងតំបន់០២ របស់ភូមិឈូងត្រដក់ ពោធិ៍បាត់ដំបង អំចែងថ្ងៃ រកា បឹងទឹម បាសែត និងភូមិសម្តេច ស្ថិតក្នុង...

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង រឹបអូសរណាយន្តមួយគ្រឿង និងកាំភ្លើងកែច្នៃមួយគ្រឿង

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង រឹបអូសរណាយន្តមួយគ្រឿង និងកាំភ្លើងកែច្នៃមួយគ្រឿង

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិបត្តិការល្បាត នៅភូមិសាស្រ្ត ស្ទឹងតាសម្បត្តិ និយាមកា 0267570-1375159 ទទួលបានលទ្ធផល ដកហូតរណាយន្តធំចំនួន ០១គ្រឿង កាំភ្លើងកែច្នៃ(ប្រភេទស្នប់)ចំនួន ០១ដើម (ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕

កិច្ចប្រជុំប្រចាំខែ និងទិសដៅ របស់ការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិ ស្រុកត្បែងមានជ័យ

កិច្ចប្រជុំប្រចាំខែ និងទិសដៅ របស់ការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិ ស្រុកត្បែងមានជ័យ

ការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិ បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនា ក្រោមការសម្របសម្រួលដោយ លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរបរិស្ថាន លោកប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីការិយាល័យ សហគមន៍ និងអង្គការដៃគូ (WCS)នៅស្នាក់ការដំបូងខ្មៅ ស្ថិតក្នុងភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ សមាសភាពចូលរួមមានចំនួន ១៩នាក់...

ឃាត់ខ្លួនជនសង្ស័យពីរនាក់កាប់ទន្ទ្រានដីព្រៃ ភូមិសាស្ត្រ ភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ឃាត់ខ្លួនជនសង្ស័យពីរនាក់កាប់ទន្ទ្រានដីព្រៃ ភូមិសាស្ត្រ ភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

នៅថ្ងៃ ២៨-២៩ខែកុម្ភៈ ឆ្នាំឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ចំនួន ២នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន ១នាក់ ស្នាក់ការអូរកក់ ចំនួន ១នាក់ ចុះល្បាតចំណុច អូរក្រូច អូរជ្រៅ អូរស្មាច់ និយាមកាលេខ ៥០៨៦៥៤-១៥៣២៧៦៩ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ...

Page 99 of 110 1 98 99 100 110
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃពីរូបភាពប្រព័ន្ធផ្កាយរណបរបស់ក្រសួង ៤ ចំណុច ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ
យោធាផ្នែកសឹករងស្រុកឆែប និងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការ៣៩១ ចុះល្បាតចំណុច ប្រាសាទព្រាល ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ
ឯកឧត្តម ប៉ាក់ សុខារ៉ាវុត ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ ក្រុមការងារបច្ចេកទេសស្តីពីបរិស្ថាន នៃប្រទេសមហាអនុតំបន់មេគង្គ
គ្រាប់ត្នោត ៥.៧៦០ គ្រាប់ ត្រូវបានយកទៅបណ្តុះនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន