រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីពង្រឹងការងារប្រកបដោយបុរេសកម្ម និងពង្រីកចំណេះដឹងបរិស្ថាន ដល់សាធារណជនឱ្យកាន់តែមានប្រសិទ្ធភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីផ្នែកអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចាំបាច់ពង្រឹងការងារជំនាញ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើនការចូលរួមលើកកម្ពស់វិស័យបរិស្ថាន ឱ្យបានកាន់តែច្រើន និងចំណេះដឹងបរិស្ថានដល់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាព។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាព្រឹក ថ្ងៃចន្ទទី២៥...