នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ លោក ណម គឹមអ៊ន អនុប្រធានមន្ទីរ ដឹកនាំមន្រ្តីការិយាល័យPAទាំង៤ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និងការិយាល័យគាំពារបរិស្ថាន បានចូលរួមកិច្ចប្រជុំស្តីពីការសិក្សាអំពីមុខងារ និងធនធាន នៃវិស័យទាំង២០ដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង/ស្រុក នៅរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋាន គជអប នៃក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួម ពីលោកស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប សរុបអ្នកចូលរួមចំនួន៥០នាក់ ស្រី១៣ នាក់ គោលបំណងសំខាន់ៗ៖
១.វិភាគមុខងារទាំង២០ ដែលបានផ្ទេរទៅឲ្យក្រុង/ស្រុក
២.កញ្ចប់ថវិការមុនសមាណហរនកម្ម មានប៉ុន្មាន សម្រាប់ការអនុវត្តរបស់មន្ទីរនីមួយៗ
៣.ធនធានមនុស្សនិងការទទួលត្រូវទៅលើវិស័យនីមួយៗ ក្នុងរដ្ឋបាលក្រុង.ស្រុក។
៤.ការផ្ទរមុខងារនៅតាមបណ្តាក្រុង.ស្រុក ដែលបានអនុវត្ត។
៥.រដ្ឋបាលខេត្តយកកម្រងសំណួរថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៤ ជាកំណត់ ៕