ដោយមានការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថាន ចំពោះការការពារធនធានធម្មជាតិ មានទាំងព្រៃឈើ សត្វព្រៃ សត្វស្លាប កម្ពុជាបានប្រទះឃើញសត្វកម្រជាច្រើនប្រភេទ មានឡើងនៅក្នុងឧទ្យានជាតិផ្សេងៗ និងសត្វកម្របានកើនឡើងនៅក្នុងព្រៃធម្មជាតិប្រទេសកម្ពុជា ។
ជាក់ស្តែងនៅថ្ងៃទី ២៩ មេសា ក្រុមការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្ស និងមន្ត្រីក្រុមអន្តរាគមន៍ បានចូលរួមសិក្សាស្រាវជ្រាវសត្វស្លាបនៅចំណុចផ្លូវឆារ៉ូ និងផ្លូវបែកចាន ក្នុងឧទ្យានជាតិព្រះមុនីវង្ស«ភ្នំបូកគោ»ខេត្តកំពត ស្ថិតក្នុងភូមិសាស្រ្តភូមស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅចំណុចនិយាមកាលេខ 396698/1178993 ដោយប្រទះឃើញបក្សីក្រួចសំពៅ(មាន់ក្រិច) ចំនួនពី០២-០៥ក្បាល ជាប្រភេទមានដោយកម្រ និងតាមតំបន់ សត្វទទេពភ្នំចំនួន ០៤ក្បាល ជាប្រភេទមានដោយកម្រ និងបក្សីចេកទុំចំនួន ០២ក្បាល ក៏ជាប្រភេទមានដោយកម្រដែរ ៕