នៅថ្ងៃទី ២៩ មេសា ក្រុមការងារទីស្នាក់ការរងអូរកាសៀប នៃឧទ្យានជាតិវើនសៃ សៀមប៉ាង ចូលរួមដោយគណៈ កម្មការCPA អាជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ ចុះប្រចាំការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលឧបករណ៍កាប់បំផ្លាញដើមសំរ៉ង ក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ(អូរទុង និងអូរទ្បាទ្បៃ)។
-ក្រុមការងារទីស្នាក់ការរងបាក់កែ នៃឧទ្យានជាតិវេីនសៃ-សៀងប៉ាង បានបន្តចូលរួមសហការជាមួយអាជ្ញាធរភូមិ-ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកុកទ្បាក់ ចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់ ការកាប់បំផ្លាញដើមសំរ៉ង នៅចំណុចភ្នំស្រីស្អាត ៕