នៅថ្ងៃទី ១០ ឧសភា លោក សាំង អែនឌី អនុប្រធានការិយាល័យ តំបន់រ៉ាមសារ បានដឹកនាំលោក សាំង រិទ្ធិសារ និងលោក គាន គឹមសាន ធ្វើការនាំខ្លួនជនសង្ស័យ ពីរនាក់ ទី១ឈ្មោះ សល់ សូ ភេទប្រុស អាយុ៥៤ ឆ្នាំ និងទី២ឈ្មោះ ងី ថន ភេទប្រុសអាយុ ៧០ឆ្នាំ ជាប់ពាក់ព័ន្ធនិងបទល្មើសកាប់គាស់រុករានទន្រ្ទានដីព្រៃ យកធ្វើជាកម្មសិទ្ធិ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត(ដែនជម្រកសត្វព្រៃព្រៃឡង់) មកសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕