លោក អុន ចិត្ត្រា និងលោក យឹន សុខយ៉ាន់ អនុប្រធានការិយាល័យ បានដឹកនាំមន្រ្តីឧទ្យានុរក្ស ០៧នាក់ ដោយមានកិច្ចសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត រដ្ឋបាលក្រុងបូកគោ និងក្រុមហ៊ុនសុខាអូតែល ចុះពិនិត្យជាក់ស្តែងកន្លែងដាក់តាំងបដិមាធ្វើពីស៊ីម៉ងត៍ ដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានលទ្ធផលដូចខាងក្រោម៖
– ទីតាំងទី១ ចំណុចក្លោងទ្វារមេឃ ឃើញមានក្រឡសម្រាប់អុជធូបចំនួន ៥ក្រឡ
– ទីតាំងទី២ ចំណុចវាលស្រែ៥០០ ឃើញមានការរៀបដុំថ្មជាគំនររាងបួនជ្រុងចំនួន ២ជាប់គ្នា ដែលអាចកើតឡើងពីសកម្មភាពមនុស្ស ក្រុមការងារបានរុះរើកាយថ្ម
– ទីតាំងទី៣ ចំណុចថ្មសមាធិ(មានផ្នែកខាងលើ និងខាងក្រោមជារូងភ្នំ) មានបដិមាធ្វើពីស៊ីម៉ង់ចំនួន ៦បដិមា ដោយការដាក់តាំងនេះមិនមានការអនុញ្ញាតពីមន្ទីរជំនាញ ឬអាជ្ញាធរមូលដ្ឋានឡើយ ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការផ្លូវឡើងបូកគោចំនួន ២បដិមា ដោយបដិមាផ្សេងទៀតមានទំហំធំ ក្រុមការងារសម្រេចប្រគល់ការងារប្រមូលរក្សាទុក ជូនក្រុមការងារមន្ទីរបរិស្ថានខេត្ត ៕