ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៨ ខែកក្កដា លោក លី ស្រេង ប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរអាចម៍ដែក ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់អូរម្លូរ ចំណុចUTM549707-1464798 ដំណាក់551193-1463700 ច្រកតោល(546766-1456963) (546482-1456388)(544420-1452964) ជាលទ្ធផល បំផ្លាញបង្គោលរបងចំនួន១៧០ដើម បំផ្លាញកូនស្វាយចន្ទីចំនួន១២៥ដើម និងដាក់ស្លាកបម្រាមហាមកាប់រានទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិចំនួន២ស្លាក ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងច្រកតោល ៕