បន្ទាប់ពីបញ្ចប់ការតាំងពិព័រណ៌ផ្សព្វផ្សាយ និងចែកកូនឈើ នៅក្រសួងបរិស្ថានកាលពីថ្ងៃទី ១០-១២ កក្កដាមក នៅថ្ងៃទី ១៤-១៥ កក្កដា ឆ្នាំ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នៃន្ទីរបរិស្ថានខេត្តព្រះសីហុន បានប្រគល់កូនឈើ ជូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំបានចំនួន ២.០៩៥ ដើម មាន:
១. កូនក្រញ៉ូង ចំនួន ១២៥៥ដើម
២. កូនគគី ចំនួន ៦០៥ដើម
៣. កូនឈើទាល ចំនួន ១០៥ដើម
៤. កូនក្ងោក ចំនួន ១២០ដើម
៥. កូននាងនួន ចំនួន ៥ដើម
៦. កូនធ្នុង ចំនួន ៥ដើម ៕