នៅថ្ងៃទី ១៨ កក្កដា លោក ប្រាវ រុន នាយករងឧទ្យានជាតិបទុមសាគរ នៃការិយាល័យឧទ្យានជាតិ បានប្រគល់កូនឈើតាមការស្នើសុំតាមបណ្តាសាលា និងប្រជាពលរដ្ឋបានសរុបចំនួន ៥៥០ដើម នៅស្នាក់ការអូរស្នែងប្រើស ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ដែលមានរាយនាមដូចខាងក្រោម៖
១-វត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រជៀវ) ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ១០០ដើម។
២-សាលាឃុំថ្មស ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ៤០០ដើម។
៣-សាលាអនុវិទ្យាល័យហ៊ុនសែនតានូន ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ៥០ដើម ៕