នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សេង សីលា អភិបាលរង នៃអគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី អាជ្ញាធរក្រុងស្វាយរៀង អាជ្ញាធរសង្កាត់ស្វាយរៀង អាជ្ញាធរភូមិចុងព្រែក តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនប្រមូលសំណល់ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងនៅទីលានទុកដាក់សំណល់ផ្ទះបាយរបស់ក្រុមហ៊ុនសុភីសម្បត្តិ ពាណិជ្ជ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីកំណត់ពីលទ្ធភាពក្នុងការប្រើប្រាស់ទីលានទុកដាក់សំណល់បន្ត ឬ បិទទីលាននេះចោល ៕