ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក អេង រស្មី បានដឹកនាំមន្ត្រីដែនជម្រកសត្វព្រៃភ្នំសំកុស ដែលអនុវត្តការងារស្តារបាតអាងវារីអគ្គិសនីស្ទឹងមេទឹកថ្មដា ដើម្បីចូលរួមប្រជុំផ្សព្វផ្សាយលិខិតលេខ ៥៩៧២/០៩២៤ ប.ស្ថ ស្តីពីការអនុញ្ញាតឱ្យក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រូផៅវ័រ បើកដំណើរការឡើងវិញក្នុងការងារស្តារបាតអាង ប្រមូលផល អនុផល ព្រៃឈើ ដែលស្ថិតនៅក្នុងអាងវារីអគ្គិសនី ស្ទឹងមេទឹកថ្មដា ក្រោមអធិបតីភាពឯកឧត្តមពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារមន្ទីរពាក់ព័ន្ធ ៕