ចំណេះដឹងទាក់ទងនឹងទស្សនកិច្ចដែលបានជួបនឹងវិនិយោគិនធំៗជាង២០ភាគច្រេីនសុទ្ធតែមានចំណូលកម្រិតពាន់លាន ដុល្លារ មកពីក្រុងធំៗទាំងបួន ហាងចូវ, សៀងហៃ, ឆុងឈីង និង ណាននីង។ ជារួមមិនមានច្រើនទេទាក់ទងនឹងឪកាសវិនិយោគ គឺមានតែជំនាញទន់ទេដែលខ្ញុំយល់ថាមានសារះសំខាន់ជាង។ ខ្ញុំសូមធ្វើការបូកសរុបនូវទ្រព្យសម្បត្តិដែលទទួលបានដូចខាងក្រោមនេះ៖
- វប្បធម៌និយាយត្រង់ទៅត្រង់មកពោរពេញដោយថាមពល អ្វីធ្វើបាន អ្វីធ្វើមិនបាន មិនស៊ីអារម្មណ៏និងមិនវែងឆ្ងាយ
- ភាគីទាំងអស់ធ្វើការរហ័សរហួន ខំប្រឹងប្រែង មិនដែលរអូររទាំំនឹងភាពលំបាក, ការងារតូចៗក៏ត្រូវមានការតៀមលក្ខណះ និងមានស្តង់ដារច្បាស់លាស់
- រាល់ការប្រជុំត្រូវគោរពម៉ោងឱ្យបានទៀងទាត់ ភាគីចិនតែងតែមកដល់រងចាំមុន
- ភាគីប្រជុំត្រូវប្រឹងប្រែងគិតយ៉ាងយកចិត្តទុកដាក់ ខំប្រឹងវិភាគឱ្យបានលឿន ដើម្បីទាញប្រយោជន៌និងតម្លៃពេលវេលាឱ្យអស់លទ្ធភាព
- នៅក្នុងបន្ទប់ប្រជុំមួយចំនួនមានពាក្យស្លោកថា៖ ប្រជុំចប់បើគ្មានលទ្ធផលស្មើនឹងសូន្យ, ប្រជុំបែងចែកការងារគ្នាហើយ គ្មានការតាមដានក៏ស្មើនឹងសូន្យដែរ។
- ប្រជាជនមួយចំនួនមានវប្បធម៌មិនចេះយករបស់អ្នកដ៏ទៃFree។ អោយលុយលើសមិនយក មិនយកលុយអាប់ដែលនៅសល់ មួយសេនក៏អាប់អោយវិញដែរ ខ្លួនទីពឹងខ្លួន។ ( ខ្ញុំបានទំនាក់ទំនងនឹងអ្នកលក់ដូរតាមផ្លូវ ០៣ កន្លែង ក្រុមការងារខ្ញុំក៏មានបទពិសោធន៏ដូចគ្នា)។
ខ្ញុំយល់ថាអនុវត្តនូវប្រាំមួយចំណុចនេះបានខ្ជាប់ខ្ជាប់គឹមានតម្លៃលើសមាសប្រាក់ទៅទៀត មិនបាច់សួរខ្ញុំថាមានឪកាសរកស៊ីអ្វីទេ។