Advertisement
KH EMPIRE
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បំពាក់មេដាយការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង

Borina Ngauv ដោយ Borina Ngauv
4 months មុន
ក្នុង ព័ត៌មានជាតិ
0 0
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បំពាក់មេដាយការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង
0
ចែករំលែក
3
ទស្សនា
Share on FacebookShare on Twitter

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ២៥៩នាក់ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀល ថ្ងៃព្រហស្បតិ៍​ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជា របស់យើង គិតគូរដល់ជីវភាព រស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១ នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀង ទទួលបានមេដាយចំនួន ៣,៤៣៦នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន ។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។

សម្តេចកិតិសង្គហបណ្ឌិត បានថ្លែងអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia
ព័ត៌មានជាតិ

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

4 hours មុន
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន
ព័ត៌មានជាតិ

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

1 day មុន
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

1 day មុន
ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

2 days មុន
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន
ព័ត៌មានជាតិ

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

2 days មុន
អត្ថបទបន្ទាប់
ឯកឧត្តម អ៊ា​ង សុផល្លែត ៖ «កត្តាសុខសន្តិភាព ធ្វើអោយពិភពលោកស្គាល់ កម្ពុជាជាកម្ពុជាថ្មី ជាសង្គមស៊ីវីល័យ ពលរដ្ឋមានសមត្ថភាព» …

ឯកឧត្តម អ៊ា​ង សុផល្លែត ៖ «កត្តាសុខសន្តិភាព ធ្វើអោយពិភពលោកស្គាល់ កម្ពុជាជាកម្ពុជាថ្មី ជាសង្គមស៊ីវីល័យ ពលរដ្ឋមានសមត្ថភាព» ...

  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

September 17, 2023
រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

September 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

March 16, 2023
មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

September 16, 2023
វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

October 1, 2023
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

September 30, 2023
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

Australia Strengthens Commitment to Environmental Cooperation with Cambodia

September 30, 2023
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

September 30, 2023

+855 77 57 96 69

info@khempire.com

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
Facebook-f Instagram

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Go to mobile version