នៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ មន្រ្តី និងមន្រ្ដីឧទ្យានុរក្ស បានចូលរួមប្រជុំស្ដីពីការសិក្សា និងប្រមូលទិន្នន័យសក្ដានុពលធនធានជុំវិញកោះរ៉ុង ដើម្បីរៀបចំផែនការ និងកំណត់បែងចែកតំបន់គ្រប់គ្រងនៅក្នុងឧទ្យាជាតិសមុទ្រកោះរ៉ុង ។
កិច្ចប្រជុំនេះ ដឹកនាំសម្របសម្រួលដោយលោក មាស រិទ្ធី អនុប្រធាននាយកកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរទេសចណ៍ តំណាងមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសូរីយោដី អភិបាលស្រុកបុទុមសារគរ អភិបាលរងស្រុកគិរីសាគរ ខណ្ឌរដ្ឋបាលជលផល និងអង្គការពាក់ព័ន្ធ សរុបអ្នកចូលរួម ២៣ នាក់ស្រី ០១នាក់ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង ៕