នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ជាតិ ដែលមានរយៈពេលជាង ៣នាទី បង្ហាញពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាចំពោះអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ (High Level Segment) នៃសន្និសីទកំពូលលើកទី២៩ បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ៕