នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ បានចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ព្រមទាំងបានចូលរួមស្ដាប់ និងធ្វើការកែលម្អទៅលើបទបង្ហាញ ស្តីពីការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យជ័យជំនះ ឱ្យមានលក្ខណៈកាន់តែល្អប្រសើឡើង ស្របទៅតាមសូចនាករដែលបានកំណត់ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ញើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។ ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យគោលធំៗចំនួន ៨ចំណុច រួមមាន៖
ទី១៖ ស្ដង់ដាrសេវាសាធារណៈ
ទី២៖ និយាមនៃការផ្ដល់សេវាសាធារណៈ
ទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
ទី៤៖ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព
ទី៥៖ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព
ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ
ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍
ទី៨៖ ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ ៕