ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប នៅថ្ងៃទី ២៩ ខែវិច្ឆិកា លោកប្រធានការិយាល័យ បានដឹកនាំ កិច្ចប្រជុំប្រចាំខែ បូកសរុបលទ្ធផលការងារ ពង្រឹងការងារចុះល្បាត និងលេីកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅស្នាក់ការអូរកក់ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានការិយាល័យ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន ៣៥នាក់ ស្រី្ត ចំនួន០១នាក់ ។
-ថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន០២នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០១នាក់ ចុះល្បាតចំណុច ទួលក្រឡាញ់ អូរជ្រៅ តាក្រឹម ជាំម្លូរ វាលធំ និយាមកាលេខ ៥០៦១៦៤-១៥៣៧០១៨ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរុករកឃើញរណារយន្ត ចំនួន០១គ្រឿង ដុំឆក់ត្រីចំនួន០១គ្រឿង អាគុយ ចំនួន០១គ្រាប់ វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត ៕