តំបន់រ៉ាមសារស្ទឹងសែន នៅថ្ងៃទី ២៩ ខែវិច្ឆិកា ២០២៤ ស្នាក់ការផាត់សណ្តាយ សហការជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្តាយ ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ ចុះល្បាតដល់តំបន់ក្រចាប់ ចំណុចUTM 432945-1384028 កំពង់ធូល431933-184963 ប្រឡាយតាពេជ្រ ប្រឡាយត្រសោម429533-1386514 បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងសហការបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែងរួមមានៈ របាំងសាច់អួនចំនួន១៥របាំង ស្មើនឹងប្រវែង៣.៥០០ ម៉ែត្រ លូសាច់អួន៣០លូ បង្គោលឆ្នុកចំនួន៥០កន្លែងស្មើនឹងបង្គោលចំនួន៣០០ ដើម និងលែងត្រីចម្រុះចំនួន២០០គីឡូក្រាម ចូលទន្លេវិញ ស្ថិតនៅព្រំប្រទល់ខេត្តទាំងបីគឺកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ។
នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្នាក់ការបាឡត ចុះល្បាតដល់តំបន់សំបុកអក ចំណុចUTM 434335-1416738 ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងមន្ត្រីឧទ្យានុរក្សបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែងរួមមានៈ របាំងស្បៃមុងចំនួន៤របាំង ស្មើនឹងប្រវែង៣២០ម៉ែត្រ ឡុកស្បៃមុងចំនួន៤ឡុក លូស្បៃមុងចំនួន៨លូ បង្គោលឈើចំនួន២១០ ដើម ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ឃុំម្សាក្រង និង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ៕