លោក សាង ស៊ូន អនុប្រធានការិយាល័យគាំពារបរិស្ថាននិងក្រុមការងារបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងរដ្ឋបាលក្រុងច្បារមន និងរដ្ឋបាលសង្កាត់ច្បារមន បានចុះពិនិត្យ និងដោះស្រាយករណីក្លិនឈ្ងៀមសាយភាយបណ្តាលឱ្យប៉ះពាល់ដល់ សិស្សានុសិស្ស នៃអនុវិទ្យាល័យ ឆាយ ឆុប និងប្រជាពលរដ្ឋក្បែរខាង ចេញពីតាំងទីសត្តឃាតរបស់លោកស្រី ម៉ម ម៉ារ៉ា ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕