លោក សាំង សំណាង ប្រធានការិយាល័យ ចំណេះដឹងនិងព័ត៌មានបរិស្ថាន សហការជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ងន ម៉េងលី ប្រធានការិយាល័យ បៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ចុះពិនិត្យទីតាំងជាក់ស្តែង លើគម្រោងសំណើសុំធ្វើកិច្ចសន្យាការពារបរិស្ថាន សម្រាប់គម្រោងឧស្សាហកម្ម ធុនស្រាល រោងចក្រផលិត បំពង់ទីបដែក គ្រប់ប្រភេទលើផ្ទៃដីទំហំ ១០៥.៥០៩ម៉ែត្រការ៉េ ដែលមាន ទីតាំង ស្ថិតនៅតំបន់ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនEVERSTEEL (CAMBODIA)Co.,ltd ៕