ថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស្រេង ជាហេង ប្រធានមន្ទីរ បានដឹកនាំលោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ និងមន្រ្តីឧទ្យានុរក្ស ចំនួន០៨រូប សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តចំនួន៥៣នាក់ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងទីតាំងដែលបានទទួលបានព័ត៌មានថាមានការកាប់ទន្រ្ទានព្រៃរបស់រដ្ឋ ដែលមានទំហំផ្ទៃដី ១៦.២០០ ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្តភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជាលទ្ធផលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានចុះរកចំណុចទីតាំងឈរជើង បានចំនួន០២កន្លែងទីតាំង០១នៅត្រង់ចំណុចអូរសននិយាមកា(651417-1546769) ដែលមានកម្លាំងឈជើងមានសរុបចំនួន២៧នាក់ យោធាចំនួន២៥នាក់ ឧទ្យានុរក្សចំនួន០២នាក់ ទីតាំងទី០២ផ្លូវបំបែកក្បែរភ្នំសននិយាមកា(650229-1548367)កម្លាំងសរុបចំនួន៣០នាក់ យោធាចំនួន២៨នាក់ ឧទ្យានុរក្សចំនួន៩២នាក់ ដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងតំបន់ឧទ្យានជាតិវើនស-សៀមប៉ាង។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងតាមចំណុចតាមចំណុចគោលដៅ បានឃើញមានខ្ទមចម្ការចំនួន០១ ដែលមានទំហំផ្ទៃដីប្រហែល ៧ហិកតា ដោយប្រើប្រាស់ដីដាំដំណាំស្រូវ ល្ង ដំឡូងមី ស្វាយចន្ទី បើតាមសន្និដ្ឋានរបស់ក្រុមការងារដំណាំស្វាយចន្ទីរដាំប្រហែល១ឆ្នាំ ដំឡូងមីប្រហែលដាំបានប្រហែល៥ទៅ៦ខែមុន។ ចំណុចគោលដៅទី២បានឃើញមានខ្ទមចំនួន០១ខ្នង មានដាំដំណាំស្វាយចន្ទី ចេក ស្វាយខ្នុរបន្តិចបន្តួច តាមការសន្និដ្ឋានស្វាយចន្ទីដាំប្រហែលក្នុងឆ្នាំ២០១៧ ផ្ទៃដីសរុបមានប្រហែល១០ ហិកតា។ដល់ចំណុចអូរឃុ និយាមកា(6498833-1546336)ឃើញមានខ្ទមចំនួន០១ ដំណាំស្វាយចន្ទី ដំឡូងមី ចេកបន្តិចបន្តួច តាមការសន្និដ្ឋានចន្ទីដាំបានប្រហែល ០៣ឆ្នាំមុននិងមានផ្ទៃដីទំហំសរុបប្រហែល០៣ ហិចតា។ ដល់ចំណុចអូរឃុដនិយាមកា (649811-1546065)បានឃើញមានខ្ទមចំនួន០១ខ្នង មានដាំដំណាំស្រូវ ដំឡូងមីនិងស្វាយចន្ទី តាមការសន្និដ្ឋានដំណាំស្វាយចន្ទីនេះដាំបានប្រហែល ៦ ឆ្នាំនិងមានផ្ទៃដីសរុបប្រហែល ៥ ហិកតា។
សន្និដ្ឋានបន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែងតំបន់ដែលទទួលបានព័ត៌មានថាមានការកាប់ទន្រ្ទានដីព្រៃចំនួន១៦២០០ហិកតា ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងភូមិសាស្រ្តភូមិបានហួយ ឃុំសេកង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រយៈពេលចំនួន០២ថ្ងៃរួចមក ក្រុមការងារបានសន្និដ្ឋានជារួមដូចតទៅ៖
-ទីតាំងកាប់រាននោះមិនមានស្ថានភាពកាប់រានថ្មីនោះទេ
-មានដាំដំណាំចន្ទី ដំឡូមី ស្រូវ ដើមចន្ទីភាគច្រើនធំៗមានអាយុប្រហែល៥ទៅ៦ឆ្នាំមុន
– ទីតាំងកាប់ទន្រ្ទានខ្លះភាគច្រើនកាប់រានក្នុងឆ្នាំ២០២០-២០២៣
-ប្រជាពលរដ្ឋភាគច្រើនជាអ្នករស់នៅភូមិបានហួយ និងភូមិដនឡូង ឃុំសេកង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕