ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ប្រចាំការស្នាក់ការថ្មសំលៀង បានធ្វើការចុះពិនិត្យផ្ទៀងផ្ទាត់រូបភាពទីតាំងផ្កាយរណប របស់ក្រសួងបរិស្ថានបានផ្ដល់ឱ្យបានចំនួន05 ទីតាំង÷
-ទីតាំងទី 1 លេខ(100)និយាមកាលេខ 322073,1382331(រ៉េដបូក) ស្ថិតនៅក្នុងភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះមានព្រៃដុះឡើងវិញទំហំប្រហែល 65 ហិកតា។
-ទីតាំងទី 2 លេខ(107)និយាមកាលេខ 292842,1387438(អនុក្រឹត្យលេខ245) ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះបានដាំដំណាំដូចជា ដំឡូងមី ស្វាយ ពោត មានទំហំផ្ទៃដីប្រហែល 140 ហិកតា។
-ទីតាំងទី3 លេខ(103)និយាមកាលេខ 290914,1383047 (តំបន់ការពារ) ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះបានដាំដំណាំដូចជា ពោត ដំឡូងមី មានទំហំផ្ទៃដីប្រហែល 30 ហិកតា។
-ទីតាំងទី 4 លេខ(101)និយាមកាលេខ 287508,1382439(តំបន់ការពារ) ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះបានដាំដំណាំពោតប្រហែល 1កតា និងព្រៃដុះឡើងវិញមានទំហំប្រហែល 5 ហិកតា។
-ទីតាំងទី 5 លេខ(105)និយាមកាលេខ 288731,1384212 (តំបន់ការពារ) ស្ថិតនៅក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះបានដាំដំណាំដូចជា ពោត ដំឡូងមី មានទំហំផ្ទៃដីប្រហែល 125ហិកតា។