លោក ថន ចាន់ អនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃបានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍លើសេចក្តីជូនដំណឹងរបស់ការិយាល័យដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក សួស ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរភូមិនិង ប្រជាពលរដ្ឋប្រមាណ៣២នាក់ នាថ្ងៃទី ២០ ខែធ្នូ ឆ្ុនាំ ២០២៤ ៕