ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ នៃមន្ទីរបរិស្ថានខេត្តកោះកុងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤៥៤២៦-១២៥៦៩១៥) ស្ថិតនៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានជួបប្រទះ អាវុធម៉ាក AK ចំនួន ០១ដើម មានលេខ MA1684 មានគ្រាប់ចំនួន ០៤គ្រាប់ដែលអញ្ញាតជន បានទំលាក់ចោលពេលឃើញក្រុមការងារល្បាត។
វត្ថុតាងដកហូតបានមាន៖
– អាវុធម៉ាក AK ចំនួន ០១ដើម មានលេខ MA1684 មានគ្រាប់ចំនួន ០៤គ្រាប់
ចំពោះវត្ថុតាងក្រុមការងារបានប្រគល់ជូន បុស្តិ៍រដ្ឋបាលឃុំជីផាតថែរក្សាបន្ត ៕