ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យ បានទទួលសត្វពង្រូល ០១ក្បាលប្រភេទកំពុងរងការគំរាម កំហែងខ្លាំងបំផុតបន្តធ្លាក់ចុះពី លោក ឌុច ហួ ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលលោកទទួលបានពីលោក ហេង ប្រុស ប្រជាពលរដ្ឋ ក្នុងសង្កាត់ឡាបានសៀក។
បច្ចុប្បន្នកំពុងបានប្រគល់ជូនអង្គការជីវិត និងធម្មជាតិដើម្បីជួយសង្រ្គោះព្យាបាល ដោយសត្វមានរបួស ៕