ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចុះល្បាតចំណុច ភ្នំចក ស្រែសំបួរ ភ្នំបារ៉ាយណ៍ ត្រពាំងប្រម៉ាត់ និយាមកាលេខ ៥៦៦២៥៩-១៥៥៦៣៣៣ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ សាអន្ទាក់បាន ចំនួន៣៥ខ្សែ វត្ថុតាងរក្សាទុកនៅស្នាក់ការភ្នំសង្កែ ៕