នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ លោក សំ ជំនិត អនុប្រធានមន្ទីរ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក និងលោក ឃុត ឃួន មេឃុំប៉ោយចារ បានដឹកនាំកម្លាំងចម្រុះស្រុកប្រចាំការតំបន់ការពារទេសភាពអាងត្រពាំងថ្ម ចុះពិនិត្យមើលសកម្មភាពការងាររបស់ក្រុមហ៊ុនរុករករ៉ែលោហ:ធាតុ នៅក្នុងតំបន់ព្រៃសហគមន៍ភ្នំកូនខ្លែង ក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
ក្រោយការចុះពិនិត្យមើលណែនាំ របស់ ឯ. អ៊ុ រាត្រី អភិបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនបានកំពុងដំណើរការការងារតាមគម្រោងផែនការ និងតាមអាជ្ញាបណ្ណ័អនុញ្ញាតរបស់ក្រសួងរ៉ែ និងក្រសួងបរិស្ថាន ៕