លោក កឹម ស៊ីណារ័ត្ន អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យសំណើសុំការគាំទ្រគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានទីតាំងស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងការសិក្សាទីតាំងសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់នៅក្រុងកែប ខេត្តកែប ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ ៕