ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ លោក យេន រុន អនុប្រធានមន្ទីរ ដឹកនាំលោកប្រធានការិយាល័យគាំពារបរិស្ថាន លោកអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានសហការជាមួយរដ្ឋបាលស្រុកសេសាន បានចុះត្រួតពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងសាងសង់ផ្លូវក្រាលក្រួសធម្មជាតិ និងផ្លូវបេតុងអាមេ ស្ថិតនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួម តំណាងរដ្ឋបាលស្រុក តំណាងរដ្ឋបាលឃុំតាឡាត បានចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវដូចមាន៖
– គម្រោងសាងសង់ផ្លូវក្រាលក្រួសធម្មជាតិ ស្ថិតនៅភូមិរំពាត់ ស្រុកសេសាន សរុប ៣.១០០មែត្រ ដោយក្នុងនោះផ្លូវបេតុងអាមេ ប្រវែង ៦០០មែត្រ គម្រោងផ្លូវស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (ដែនជម្រកសត្វព្រៃលំផាត់ ស្រុកសេសាន)។
– តាមបណ្តាយដងទន្លេសេសានក្នុងភូមិរំពាត់តភ្ជាប់ទៅភូមិស្វាយរៀង ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋងាយស្រួលដឹកកសិផល សិស្សនុសិស្សទៅរៀននៅអនុវិទ្យាល័យ និងសម្រួលដល់ប្រជាពលរដ្ឋទៅមណ្ឌលសុខភាពនៅឃុំ ៕