ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥លោក នួន ពិសី នាយករងដែនជម្រកសត្វព្រៃព្រៃឡង់ បានដឹកនាំមន្ត្រីចំនួន០៧រូប ចុះត្រួតពិនិត្យ ទីតាំងកាប់ រុករានទន្ទ្រានដីព្រៃយក ធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រ ភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាប់រានថ្មីចំនួន០៤ទីតាំងដូចមាន៖
ទីតាំងទី១និយាមកា(569262-1489565)កាប់រានថ្មី(អញ្ញាតជន)ទំហំផ្ទៃដីសរុបប្រហែល០,៥០ហិកតា។
ទីតាំងទី២និយាមកា(568802-1490344)កាប់រានពង្រីកបន្ថែម(អញ្ញាតជន)ទំហំផ្ទៃដីសរុបប្រហែល១,៥០ហិកតា។
ទីតាំងទី៣និយាមកា(569043-1490297)កាប់រានពង្រីកបន្ថែមនឹងមានការសង់ខ្ទមចំនួន០១(អញ្ញាតជន)ទំហំផ្ទៃដីសរុបប្រហែល១,២០ហិកតា។
ទីតាំងទី៤និយាមកា(569284-1489585)កាប់រានព្រៃថ្មី(អញ្ញាតជន)ទំហំផ្ទៃដីសរុបប្រហែល១០ហិកតា ក្រុមការងារបានសហការជាមួយមេភូមិទាល់ធ្វើការស៊ើបសួរសាវតាជនប្រព្រឹត្ត និងបន្តនិតិវិធីតាមច្បាប់៕