នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃលំផាត់ បានល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងស្នោ និយាមកា ៧១០១៤៩-១៤៨៨៨០១ ស្ថិតក្នុងភូមិសាស្រ្តភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរកត់សម្គាល់នោះទេ។
-ក្រុមការងារ ស្នាក់ការរងអូររហារ បានចូលរួមស្ដាប់ចម្លើយពាក់ព័ន្ធនឹងករណី “កាប់គាស់ រុករាន ឆ្ការ ដុត ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ” ប្រព្រឹត្ត នៅចំណុចត្រពាំងអំពិល ស្ថិតនៅ ភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ត រតនគិរី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តរតនគិរី ។
-ក្រុមការងារស្នាក់ការរងយ៉ាកម៉ាយ និងស្នាក់ការរងអូររហារ បានបន្តសហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តចុះល្បាត ទប់ស្កាត់បទ ល្មើសធនធានធម្មជាតិនៅចំណុចច្រប់ស្មាច់-វាលចាក់ចាប៕