+នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ ទីស្នាក់ការឧទ្យានជាតិ អូរយ៉ាដាវ លោក វ៉េងម៉េងឡុង មន្ត្រីឧទ្យានុរក្ស បន្តសហការជាកម្លាំងវរៈការពារព្រំដែន ចុះល្បាតត្រួតពិនិត្យ ក្នុងឧទ្យានជាតិអូរយ៉ាដាវ នៅចំណុចឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
+ទីស្នាក់ការ ឧទ្យានជាតិ វើនសៃ-សៀមប៉ាង
-ថ្ងៃទី៩-១១ ខែមករា ឆ្នាំ២០២៥ លោក ភន សុផល បានដឹកនាំក្រុមការងារ ចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចដុងខួង ចំណុចអូរកញ្ចាស់ និងចំណុចអូរងៀង ស្ថិតក្នុងភូមិសាស្ត្រភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។ លទ្ធផល៖ នៅចំណុចដុងខួង និយាមកា ៦៧៦៧៥៩-១៥៤១៩២២ ក្រុមការងារ បានឃើញមានខ្សែអន្ទាក់សត្វព្រៃ ចំនួន១១ខ្សែ ដែលជនសង្ស័យបានដាក់ទុកចោល និងបានប្រមូលយករក្សាទុកបណ្ដោះ អាសន្ននៅទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកវើនសៃ និងអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃបានចំនួន ១៤ប្រភេទ។
+ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុក តាវែង
-មន្ត្រីឧទ្យានុរក្សចំនួន១៧នាក់ បានបន្តចូលរួមជាមួយក្រុមការងារអង្គការFFI និងសហគមន៍ ចុះទៅដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងឧទ្យានជាតិវីរៈជ័យចំនួន៤ទីតាំង ដែលមានម៉ាស៊ីនថតសរុបចំនួន ១២៤គ្រឿង ៕