នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បាចូលរួមសម្របសម្រួល និងជំរុញការអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានសមាសភាពចូលរួមពីមន្រ្តីរដ្ឋបាលស្រុក ប៉ូលីស មន្រ្តីរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចំនួន៩៥៧ នាក់ និងប្រមូលសំរាមរាយប៉ាយតាមដងផ្លូវយកទៅទុកដាក់នៅទីលានបានចំនួន ៦៥០គ.ក្រ និងមានការចាក់ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាម បញ្ឈប់ការបោះចោលសំរាមតាមដងផ្លូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌ទូរទស្សន៍អប្សារាផងដែរ។
នៅក្នុងឱកាសនោះផងដែរ ក្រុមការងារបាននាំយកជំនួយពីសប្បុរសជនមួយចំនួនទៅចែកជូនក្មួយៗសិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសៀវភៅសរសេរចំនួន៦០០ក្បាល ប៊ិចសរសេរចំនួន១ ២០០ដើម នំស្រួយចំនួន៥កេះ និងឧបត្ថមថវិកាដល់សាលាចំនួន៣ ដែលក្នុងមួយសាលាថវិកា ១០ម៉ឺនរៀល សរុប៣០ម៉ឺនរៀល ៕