មន្ត្រីទីស្នាក់ការឧទ្យានជាតិវើនសៃ – សៀមប៉ាង ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ លោក នុត តូម៉ា អនុប្រធានទីស្នាក់ការ បានដឹកនាំក្រុមការងារ សហការជាមួយគណៈកម្មការCPA(អូរទុង) ចុះពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណប ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
លទ្ធផល៖ក្រុមការងារ ពិនិត្យផ្ទៀងផ្ទាត់បានចំនួន ១២ទីតាំង រួមមាន:
-ទីតាំងលេខ ៤៨៧ និយាមកា ៧០២៣៩៤-១៥៥៥៦១២ ចំណុចអូររ៉ាគូ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ២,០៤ហិកតា អាយុកាល ០៥ឆ្នាំ។
-ទីតាំងលេខ៥២៣ ជាចំណុចត្រួត ស៊ីគ្នា ជាមួយទីតាំងលេខ ១៤៨ ចំណុចអូរកូវដប់ សូមបញ្ជាក់ថា: ក្រុមការងារបានចុះពិនិត្យផ្ទៀងផ្ទាត់រួចហើយ កាល ពីអំឡុងខែ១១ ឆ្នាំ២០២៤ កន្លងមក ទីតាំងនោះគឺជាព្រៃដុះឡើងវិញ គ្មានការកាប់រានដីព្រៃឡើយ។
-ទីតាំងលេខ៥៦៨ និយាមកា ៧០២៥៤៨-១៥៥៨០៤៤ ចំណុចអូរអន់យ៉ោត ជាព្រៃចំការបុស្សចាស់ មានទំហំផ្ទៃដី ២,៣២ហិកតា អាយុកាល ប្រើប្រាស់៥-៦ឆ្នាំ។
-ទីតាំងលេខ៥៨០ និយាមកា ៧០២២១១-១៥៥៨៩៤៨ ចំណុចអូរកែវ មានដំណាំស្រូវ ទំហំផ្ទៃដី ២,៦២
ហិកតា អាយុកាលប្រើប្រាស់ ០១ឆ្នាំ ប្រភេទព្រៃឫស្សី ។
-ទីតាំងលេខ៥៧៥ និយាមកា ៧០១៩៩៧-១៥៥៨៥៨៥ ចំណុចអូរទុង ដីចំការចាស់ ទំហំផ្ទៃដី២,៦០
ហិកតា អាយុកាលប្រើប្រាស់ ០៦ឆ្នាំ។
-ទីតាំងលេខ៥៨៤ និយាមកា ៧០១៨៨៣-១៥៥៩០៨៨ ចំណុចអូរទុង ដីចំការចាស់ ទំហំផ្ទៃដី១,៤២
ហិកតា អាយុកាលប្រើប្រាស់ ០៥ឆ្នាំ។
-ទីតាំងលេខ ៤៩៧ និយាមកា ៧០២១៣០-១៥៥៥៩១៦ ចំណុចភ្នំហាម៉ច ដីចំការចាស់ ទំហំផ្ទៃដី ២,៩៥ ហិកតា អាយុកាលប្រើប្រាស់ ០៦ឆ្នាំ។
-ទីតាំងលេខ៥១៨ និយាមកា ៧០១៦០១-១៥៥៦៦០០ ចំណុចអូរឡាឡៃ តំបន់វាលស្មៅ មិនមានការកាប់រានដីព្រៃឡើយ ។
-ទីតាំងលេខ ៥៤២ និយាមកា ៧០១២១៨-១៥៥៦៩៩២ ចំណុចអូរឡាឡៃ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ១,៧៩ហិកតា អាយុកាល ០៦ឆ្នាំ។
-ទីតាំងលេខ៥៤៩ និយាមកា ៧០១៥៩៤-១៥៥៧៥៣៩ ចំណុចអូរអន់ទ្រៅ ដីចំការចាស់ ទំហំផ្ទៃដី ០,៥៩ ហិកតា អាយុកាលប្រេីប្រាស់ ០៦ឆ្នាំ។
-ទីតាំងលេខ ៥៦០ និយាមកា ៧០១៨៣០-១៥៥៧៧៣៣ ចំណុចអូរអន់ទ្រៅ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០,៦៦ហិកតា អាយុកាល ០៧ឆ្នាំ។
– ទីតាំងលេខ ៥៧៧ និយាមកា ៧០១៤២៥-១៥៥៨៤០៩ ចំណុចអូរអន់ទ្រៅ ជាព្រៃបុស្សចាស់ មិនមានការកាប់រានដីព្រៃនោះទេ ។
+ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រុម ការងារ ទីស្នាក់ការរងអូរយើល បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណបបង្ហាញ នៅភូមិសាស្ត្រអូរយើល ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ លទ្ធផល ៖ ក្រុមការងារ ពិនិត្យ ផ្ទៀងផ្ទាត់ បានចំនួន ០១ទីតាំងគឺ ទីតាំង លេខ ៩៧០ និយាមកា ៧៦២៤៥៩-១៥៩៩៨៩២ ដីព្រៃឬស្សី។
+ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ ទីស្នាក់ការរងអូរខាំផា មេភូមិទំពួនរឺងតូច និងប្រធានគណៈ កម្មការដីសមូហភាព បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយ រណប ស្ថិតនៅភូមិសាស្រ្តភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ ក្រុមការងារ ពិនិត្យផ្ទៀងផ្ទាត់បានចំនួន ០៧ទីតាំង រួមមាន :
-ទីតាំង លេខ ៦៥៣ និយាមកា ៧៣៤៧៤១-១៥៦០៥១៧ ជាដីព្រៃ ពុំមាន ការកាប់រាននោះទេ។
-ទីតាំង លេខ៦៣១ និយាមកា ៧៣៦០៦១ -១៥៦០៤១២ ដីចំការចាស់ ទំហំផ្ទៃដី ០២ហិកតា អាយុកាល ប្រើប្រាស់ ០៥ឆ្នាំ ស្ថិតក្នុងតំបន់បញ្ចូលថ្មីឆ្នាំ២០២៣។
-ទីតាំង លេខ ៦៧២ និយាមកា ៧៣៦១៥៣-១៥៦១៧៧២ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០១ហិកតា អាយុ កាល០៤ឆ្នាំ ស្ថិតក្នុងដីចុះបញ្ជីសមូហ ភាពជនជាតិដើមភាគតិចភូមិរៀងវិញ។
-ទីតាំង លេខ៦៨១ និយាមកា ៧៣៦៩៩៨ -១៥៦១៦៨០ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០១ហិកតា អាយុ កាល ០២ឆ្នាំ ស្ថិតក្នុងដីចុះបញ្ជីសមូហ ភាពជនជាតិដើមភាគតិចភូមិរៀងវិញ។
-ទីតាំង លេខ ៦៥៧ និយាមកា ៧៣៨០៧៩-១៥៦១៩៥៤ ជាដីព្រៃ ពុំមាន ការកាប់រាននោះទេ ស្ថិតក្នុងតំបន់បញ្ចូលថ្មីឆ្នាំ២០២៣។
-ទីតាំង លេខ៦៤៩ និយាមកា ៧៣៧៤៧០ -១៥៦១៤១៧ ជាដីព្រៃ ពុំមានការកាប់រាននោះទេ ស្ថិត ក្នុងតំបន់បញ្ចូលថ្មីឆ្នាំ២០២៣។
-ទីតាំង លេខ៦០៩ និយាមកា ៧៣៥៦៨២ -១៥៥៩៩៧៨ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ០៣ហិកតា ស្ថិត នៅក្រៅតំបន់ឧទ្យានជាតិ។
+ក្រុមការងារ ទីស្នាក់ការរងអូរតាយ៉ាក បានចុះពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណប នៅចំណុចអូរឡាប៉ង ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ ក្រុមការងារ ពិនិត្យ ផ្ទៀងផ្ទាត់ បានចំនួន ០៤ទីតាំង
-ទីតាំង លេខ ៦៦០ និយាមកា ៧៤១៥៦៧ -១៥៦២០១៧ ដីចំការ ទំហំផ្ទៃដី ០,៧៧អារ អាយុកាលប្រេីប្រាស់ ០៤ឆ្នាំ។
– ទីតាំង លេខ៦៧៤ និយាមកា ៧៤១៤៦៩ -១៥៦២១១៥ មានដំណាំស្វាយចន្ទី ទំហំផ្ទៃដី ២,២១ហិកតា អាយុកាល ០៥ឆ្នាំ។
-ទីតាំង លេខ៦៥៥ និយាមកា ៧៤១៧៦៥-១៥៦១៨២១ ដីចំការ ទំហំផ្ទៃដី ០,៦៧អារ អាយុកាលប្រេីប្រាស់ ០៤ឆ្នាំ។
-ទីតាំង លេខ ៦៥៤ និយាមកា ៧៤១០៤១-១៥៦១៥៨៥ ជាដីវាល។ ក្រុមការងារបានកត់ត្រាទិន្នន័យសត្វព្រៃឃើញ៖ ក្ងោកចំនួន០៥ក្បាល។