ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតស្រែអំបិល កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៧២១៥៥-១២៧៧៣៥៣) បានធ្វើការដកហូតរណាយន្តតូចចំនួន ០១គ្រឿង អញ្ញាតជន ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕