ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅស្នាក់ការរង ឃុំព្រៃចាស់ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានធ្វើការចុះអប់រំប្រជាពលរដ្ឋ និងទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតាមបណ្តោយដងស្ទឹង ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផលក្រុមការងារសម្រេចបាន÷
១- បង្រ្កាបបាន របាំងស្បៃមងអ៊ុយ(តាឡូទូ) បានចំនួន ៦គ្រឿង ,ប្រឹស១០០ ចំនួន ៣ខ្សែ និង សាច់មងសម្រាប់ហ៊ុមសម្រាស់ បានចំនួន ១ខ្សែ ដែលមានប្រវែង ៦០ម៉ែត្រ(រាល់វត្ថុតាងទាំងអស់ត្រូវបានក្រុមការងារយកមកដុតកម្ទេចចោលនៅមុខសាលាឃុំព្រៃចាស់)។
២- បន្តចុះត្រួតពិនិត្យដីនៅចំនុចព្រំប្រទល់ ឃុំព្រែកហ្លួង និងឃុំព្រៃចាស់(ដំណាក់សៀម) ព្រមទាំងបានចុះអប់រំ ណែនាំ ផ្សព្វផ្សយស្តីពីការកាប់ទន្រ្ទានដីព្រៃលិចទឹក ការដុតសំរាមផ្សេងៗ ដែលបង្កអោយមានភ្លើងឆេះព្រៃ ស្របតាមក្រមបរិស្ថាន ត្រង់មាត្រា៨៤៩ និងមាត្រា៨៥១ ក្នុងនោះផងដែរលោកមេឃុំ បានណែនាំដល់ប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដី ចំពោះអ្នកដែលអត់មានដីពិតប្រាកដ នៅចំណុច ដំណាក់សៀម និងកន្ត្រៃ ៕