ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែន បានចូលរួមជាមួយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម យ៉ា ណារិន ជាចៅក្រមក្រុមប្រឹក្សា អមដំណើរដោយលោក ប៉ែន ផាន់នី ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង នៅក្នុងសំណុំរឿងសភាព្រហ្មទណ្ឌលេខៈ ៥១១ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង ៕