នៅថ្ងៃសៅរ៍ ទី ៨ ខែមីនា ឆ្នាំ ២០២៥ នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្នាក់ការបាឡត បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅ ឃុំពាមបាង ស្រុកស្ទោង សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៤១ ដឹកនាំលោកវរសេនីយ៍ឯក ហោ ប៊ុនថន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ ចុះល្បាតដល់តំបន់រលាំទ្រុង ចំណុចUTM 436466 – 1412950 ស្ថិតក្នុងភូមិសាស្ត្រភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងសហការបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែងរួមមានរបាំងស្បៃមុងចំនួន៥របាំង ស្មើនឹងប្រវែង២៧៥ម៉ែត្រ ឡុកចំនួន៥គ្រឿង លបចំនួន៥មាត់ បង្គោលឈើចំនួន១១០ដើម ។
ក្នុងឱកាសនោះ កម្លាំងបានផ្សព្វផ្សាយក្រមបរិស្ថាននិងធនធានធម្មជាតិ និងច្បាប់ជនផលដល់ប្រជានេសាទចំនួន៤៣នាក់ ដែលរុញលៀសដោយដៃ(ថ្នង)ចំនួន១៦ទូក ៕