នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារស្នាក់ការអូរជាំស្លា(ថ្មដា) ចុះល្បាត ស្រាវជ្រាវ រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ជាលទ្ធផលនៅចំណុចតាកុច ត្រង់លេខនិយាមកា (0257334-1337795) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការដកហូតរណាយន្តធន់តូចចំនួន01គ្រឿង ។
នៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយអង្គកាសម្ព័ន្ធមិត្តសត្វព្រៃ អាជ្ញាធរភូមិឈើទាលជ្រុំ បានប្រជុំផ្សព្វផ្សាយពីគម្រោងរេដបូកភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រង់ចំណុចផ្ទះលោកមេភូមិ ឈើទាលជ្រុំ ឃុំប្រម៉ោយ ផងដែរ៕